តន្ត្រីករឥណ្ឌូណេស៊ីតែងបទចម្រៀងពិសេសជូនផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុងក្រោមចំណងជើងថា 《បោះជំហានទៅមុខ ដើម្បីសម្រេចសុបិន》

CRI, July 19, 2023
Size:

ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុងជាផ្លូវដែកល្បឿនលឿនខ្សែទីមួយរបស់ឥណ្ឌូណេស៊ីរហូតដល់អាស៊ីអាគ្នេយ៍ ហើយក៏ជាគម្រោងជានិមិត្តសញ្ញានៃការកសាង “ខ្សែក្រវាត់និងផ្លូវនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ីផងដែរ  បន្ទាប់ពីផ្លូវដែកនេះត្រូវបានសាងសង់រួច នឹងកែលម្អសភាពការណ៍គមនាគមន៍ក្នុងតំបន់យ៉ាងខ្លាំង ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់តាមបណ្តោយខ្សែផ្លូវដែក 

ដើម្បីសម្តែងការរំពឹងទុកចំពោះផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុងនិងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី លោក Qiu Liefeng តន្ត្រីករនិងជាអ្នកសារព័ត៌មានឥណ្ឌូណេស៊ីបានតែងបទចម្រៀងពិសេសមួយបទសម្រាប់ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុង 

ក្នុងបទចម្រៀងនេះ លោក Qiu Liefeng បានប្រើប្រាស់ទាំងភាសាចិននិងភាសាឥណ្ឌូណេស៊ី ក្នុងគោលបំណងធ្វើឱ្យអ្នកស្តាប់របស់ប្រទេសទាំងពីរសុទ្ធតែអាចស្តាប់យល់ពីគំនិតនិងមនោសញ្ចេតនានៃបទចម្រៀងនេះ  លោក Qiu Liefeng បានលើកឡើងថា ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការនៃគម្រោងផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបាងឌុង ទំនាក់ទំនងរវាងប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ីទទួលបានការលើកកម្ពស់យ៉ាងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏នឹងឡើងដល់កម្រិតថ្មីទៀតផងដែរ