ក្រសួងពាណិជ្ជកម្មចិនថ្លែងថា៖កិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគដែលបានចុះហត្ថលេខាជាមួយបរទេសហើយបានចូលជាធរមានមានចំនួនដល់ទៅ ១០៨ ច្បាប់

CRI, July 19, 2023
Size:

    កាលពីថ្ងៃទី ១៤ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំស្តីពីគោលនយោបាយក្រុមប្រឹក្សាកិច្ចការរដ្ឋចិន  លោក Zhang Li នាយកនៃនាយកដ្ឋានវិនិយោគបរទេសនិងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគដែលបានចុះហត្ថលេខាជាមួយបរទេសហើយបានចូលជាធរមានមានចំនួនដល់ទៅ ១០៨ ច្បាប់ 

    លោក Zhang Li បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំនៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" សហគ្រាសចិនបាន"ចេញទៅក្រៅ"យ៉ាងសកម្មដើម្បីពង្រីកការវិនិយោគនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយបរទេស ខណៈពេលដែលសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួន ពួកគេក៏បានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសម្ចាស់ផ្ទះ  គិតរហូតដល់ចុងឆ្នាំ ២០២២ ចំនួនសហគ្រាសទុនចិននៅក្រៅប្រទេសបានឈានដល់ ៤៦០០០ សហគ្រាសដែលពាសពេញក្នុងប្រទេសនិងតំបន់ចំនួន ១៩០ នៅទូទាំងពិភពលោក ហើយទំហំបណ្តាក់ទុនផ្ទាល់នៅបរទេសបានឈានដល់ , ទ្រីលានដុល្លារអាមេរិក