ទំហំនាំចេញនាំចូលបានលើសពី ២០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានលើកកម្ពស់គុណភាពប្រកបដោយស្ថិរភាពដែលបង្ហាញពីភាពធន់គ្រប់គ្រាន់

CRI, July 18, 2023
Size:

   កាលពីថ្ងៃទី ១៣ ខែកក្កដា យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញឱ្យឃើញថា ក្រោមស្ថានការណ៍ដែលសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយក្នុងការងើបឡើងវិញ ពាណិជ្ជកម្មនិងវិនិយោគសកលបានបង្អង់ល្បឿន ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានផ្តល់នូវតារាងពិន្ទុដែលសម្រេចបាននូវការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព 

    នៅក្នុងសន្និសីទប្រកាសព័ត៌មាននៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបានបើកធ្វើនាថ្ងៃដដែលនោះ លោក Lv Daliang អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានគយចិនបានថ្លែងថា តាមស្ថិតិរបស់គយចិនបានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ទំហំទំនិញនាំចេញនាំចូលខាងពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានលើសពី ២០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ  ក្នុងនោះ នៅត្រីមាសទីមួយនិងត្រីមាសទីពីរបានឈានដល់ ,៧៦ ទ្រីលានយាន់ប្រាក់ចិននិង ១០,៣៤ ទ្រីលានយាន់ប្រាក់ចិនដោយឡែកពីគ្នាដែលសុទ្ធតែសម្រេចបាននូវកំណើនវិជ្ជមាន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ 

    លោក Lv Daliang បានលើកឡើងថា អង្គការពាណិជ្ជកម្មពិភពលោកបានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មទំនិញជាសកលនៅឆ្នាំនេះនឹងកើនឡើង , ភាគរយដែលតិចយ៉ាងច្បាស់លាស់ជាងកម្រិតជាមធ្យម , ភាគរយក្នុងរយៈពេល ១២ ឆ្នាំកន្លងទៅនេះ  ការបង្អង់ល្បឿននៃពាណិជ្ជកម្មសកលគឺជាបញ្ហាប្រឈមរួមដែលអង្គភាពសេដ្ឋកិច្ចនានាកំពុងប្រឈមមុខ