នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញនាំចូលរបស់ចិនបានកើនឡើង ២,១ ភាគរយ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ

CRI, July 18, 2023
Size:

    នៅថ្ងៃទី ១៣ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទប្រកាសព័ត៌មាន  អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយចិនបានថ្លែងថា នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញនាំចូលរបស់ចិនបានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ  ហេតុនេះ ការនាំចេញនាំចូលខាងពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនបានលើកកម្ពស់គុណភាពប្រកបដោយស្ថិរភាពដែលសមស្របនឹងការប៉ាន់ប្រមាណ 

    តាមស្ថិតិរបស់គយចិនបានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ទំហំពាណិជ្ជកម្មទំនិញនាំចេញនាំចូលរបស់ចិនមានចំនួន ២០, ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ក្នុងនោះ ការនាំចេញមានចំនួន ១១,៤៦ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ចំណែកការនាំចូលមានចំនួន ,៦៤ ទ្រីលានយាន់ប្រាក់ចិនដែលធ្លាក់ចុះ , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ 

    ក្នុងពេលដំណាលគ្នា ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយអាស៊ានដែលជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិនមានចំនួន ,០៨ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២  ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយសហភាពអឺរ៉ុបមានចំនួន ,៧៥ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង , ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២  ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ"បានកើនឡើង , ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២២  ដោយឡែកទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយរដ្ឋសមាជិកចំនួន ១៤ ផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP បានកើនឡើង , ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២២