ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា ទទួលជួបក្រុមវេជ្ជបណ្ឌិតចិនដែលទៅបំពេញការងារនៅប្រទេសកម្ពុជា

lmcchina.org, July 17, 2023
Size:

រសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំប្រទេសកម្ពុជា បានជួបជាមួយលោក លូយ វិនលាំង អនុប្រធានមន្ទីរពេទ្យក្វាងអានម៉ិននៃបណ្ឌិត្យសភាពេទ្យចិនសែប្រទេសចិន និងក្រុមវេជ្ជបណ្ឌិតចិនដែលទៅបំពេញការងារនៅប្រទេសកម្ពុជាក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

ឯកឧត្តម វ៉ាង វិនធាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់របស់ក្រុមវេជ្ជបណ្ឌិតចិនដែលទៅបំពេញការងារនៅប្រទេសកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមវេជ្ជបណ្ឌិតពេទ្យចិនសែនៃប្រទេសចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងប្រទេសចិន និងកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៃប្រទេសកម្ពុជា និងការជំរុញការតភ្ជាប់បេះដូងរបស់ប្រជាជនទាំងពីរ។ ឯកឧត្តមមានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិតពេទ្យចិនសែវេនថ្មីបានធ្វើដំណើរមកដល់កម្ពុជាចំពេលខួបលើកទី ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា ឆ្នាំមិត្តភាពចិន-កម្ពុជា និងខួបលើកទី ៦០ ឆ្នាំនៃការចាត់បញ្ជូនក្រុមសុខាភិបាលទៅបំពេញការងារនៅក្រៅប្រទេសរបស់ប្រទេសចិន។ ឯកឧត្តមសង្ឃឹមថា ក្រុមវេជ្ជបណ្ឌិតចិននឹងបន្តផ្សព្វផ្សាយពីស្មារតីដែលមិនខ្លាចភាពនឿយហត់ ខិតខំធ្វើការ ជួយព្យាបាលអ្នកជំងឺដោយក្តីស្រឡាញ់គ្មានព្រំដែន ដើម្បីបំពេញការងារលើស្មារបស់ខ្លួន បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ពេទ្យចិនសែរបស់ប្រទេសចិន ដើម្បីរួមវិភាគទានថ្មីកាន់តែច្រើនទៀតក្នុងការកសាងសហគមន៍វាសនារួមសុខាភិបាលចិន-កម្ពុជាក្នុងយុគសម័យថ្មី ដោយមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

លោក លូយ វិនលាំង បានថ្លែងអំណរគុណចំពោះស្ថានទូតប្រទេសចិនប្រចាំប្រទេសកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងការជួយឧបត្ថម្ភដល់ក្រុមវេជ្ជបណ្ឌិតពេទ្យចិនសែរបស់ប្រទេសចិនក្នុងការជំរុញឱ្យពេទ្យចិនសែដើរចេញទៅក្រៅប្រទេសចិន។ លោកបានបញ្ជាក់ថា ពេលនេះ ក្រុមវេជ្ជបណ្ឌិតចិនដែលជួយបំពេញការងារនៅប្រទេសកម្ពុជាមានសមាជិក ៨ នាក់ គឺជាគ្រូទេព្យជំនាញដែលមានសមត្ថភាពខ្លាំងមកពីមន្ទីរពេទ្យក្វាងអានម៉ិន។ ពួកគេនឹងបន្តផ្សព្វផ្សាយពីស្មារតីដ៏ល្អប្រសើររបស់ក្រុមវេជ្ជបណ្ឌិតចិនដែលបំពេញការងារនៅក្រៅប្រទេស និងលក្ខណៈពិសេសនៃពេទ្យចិនសែ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រជាជនខ្មែរ ពង្រឹងចំណងមិត្តភាពប្រពៃណីចិន-កម្ពុជា និងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា។