លោកវ៉ាងអ៊ីប្រធានការិយាល័យគណៈកម្មការកិច្ចការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកចិន ជប៉ុននិងកូរ៉េខាងត្បូង(១០បូក៣)

CRI, July 17, 2023
Size:

     

ថ្ងៃទី១៣ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកវ៉ាងអ៊ីប្រធានការិយាល័យគណៈកម្មការកិច្ចការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកចិន ជប៉ុននិងកូរ៉េខាងត្បូង(១០បូក៣)នៅក្រុងហ្សាកាតា។

      ថ្លែងក្នុងកិច្ចប្រជុំ លោកវ៉ាងអ៊ីបានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមសម្រាប់អនុវត្ត«ផែនការអំពីកិច្ចសហប្រតិបត្តិការ១០បូក៣» ប្រទេសក្នុងតំបន់គួរក្តាប់ជាប់គោលដៅដ៏វែងឆ្ងាយស្តីពីការបង្កើតសហគមន៍រួមវាសនាអាស៊ីបូព៌ា គាំទ្រឋានៈជាស្នូលរបស់អាស៊ាន ធ្វើឱ្យមានសុក្រឹតភាពនូវរចនាសម្ព័ន្ធសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយភាពបរិយាប័ន្ន និងពង្រីកជាបន្តបន្ទាប់នូវវិស័យសហប្រតិបត្តិការ ដើម្បីបំពេញបន្ថែម"កម្លាំងអាស៊ីបូព៌ា"ដែលមានភាពកាន់តែខ្លាំងក្លាក្នុងការស្តារឡើងវិញនិងកំណើននៃសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

      រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន កូរ៉េខាងត្បូងនិងរដ្ឋសមាជិកអាស៊ាននានាបានថ្លែងថា បណ្តាភាគីនានាគួរគាំទ្ររចនាសម្ព័ន្ធសហប្រតិបត្តិការក្នុងតំបន់ដែលចាត់ទុកអាស៊ានជាស្នូលនិងប្រកបដោយភាពបើកទូលាយនិងបរិយាប័ន្ន ហើយប្រកាន់ខ្ជាប់ការអនុវត្តពហុភាគីនិយម ដើម្បីគាំពារសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់៕