អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីថ្លែងថា ការអភិវឌ្ឍនៃប្រទេសចិនបានប្របាច់បញ្ចូលនូវតម្រិះប្រាជ្ញាខាងអរិយធម៌៥ពាន់ឆ្នាំនិងទស្សនអភិបាលកិច្ចសម័យទំនើប

CRI, July 14, 2023
Size:

     ពេលថ្មីៗកន្លងទៅនេះ  លោកHassan Wirajudaអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានផ្តល់បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទីក្រុងប៉េកាំង។លោកបានលើកឡើងថា ការអភិវឌ្ឍនៃប្រទេសចិនបានច្របាច់បញ្ចូលនូវតម្រិះប្រាជ្ញាខាងអរិយធម៌៥ពាន់ឆ្នាំនិងទស្សនអភិបាលកិច្ចសម័យទំនើប ដែលសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះលើវិស័យជាច្រើន  បទពិសោធទាំងនេះគួរឱ្យរៀនសូត្រតាម។

      លោក Hassan  Wirajudaបានថ្លែងថា  ចាប់តាំងពីអនុវត្តគោលនយោបាយកំណែទម្រង់និងបើកចំហរយៈពេលជាង៤០ឆ្នាំមក  ប្រទេសចិនបានសម្រេចនូវការរីកចម្រើនខាងសេដ្ឋកិច្ច  កម្លាំងជាតិត្រូវបានលើកតម្កល់ជាបន្តបន្ទាប់។លោកសម្គាល់ឃើញថា  ការអភិវឌ្ឍនៃប្រទេសចិនបានច្របាច់បញ្ចូលនូវតម្រិះប្រាជ្ញាខាងអរិយធម៌៥ពាន់ឆ្នាំនិងទស្សនអភិបាលកិច្ចសម័យទំនើប  ដែលបានបង្ហាញឱ្យឃើញនូវកម្លាំងដឹកនាំរបស់ប្រទេសធំ។ ផែនការចិនបាននាំមកនូវទស្សនៈអភិវឌ្ឍន៍ខុសប្លែកគ្នាដល់ប្រទេសនិងតបន់ផ្សេងទៀតដែលបូករួមប្រទេសឥណ្ឌូណេស៊ីជាដើម  ឥណ្ឌូណេស៊ីបានទទួលផលប្រយោជន៍ជាច្រើនពីការអភិវឌ្ឍនៃប្រទេសចិន  ហើយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌូណេស៊ីរយៈពេល១០ឆ្នាំជាប់ៗគ្នា។

   លោក Hassan  Wirajudaបានថ្លែងបន្តថា អាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានចាត់ទុកប្រទេសចិនជាគូប្រកួតប្រជែង  ហើយការទម្លាក់កំហុសឱ្យចិនជាញឹកញាប់អំពីបញ្ហាឱនភាពពាណិជ្ជកម្មជាដើមនិងការបំផុសសង្គ្រាមពាណិជ្ជកម្មចំពោះប្រទេសចិន គឺមិនអាចទទួកយកបានទេ៕