ក្រសួងការបរទេសចិនថ្លែងថា៖លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានិងកិច្ចប្រជុំពាក់ព័ន្ធ

CRI, July 13, 2023
Size:

    កាលពីថ្ងៃទី ១១ ខែកក្កដា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា លោក Wang Yi ប្រធានការិយាល័យកិច្ចការទូតនៃមជ្ឈិមចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន(១០បូក១) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកចិន ជប៉ុន កូរ៉េខាងត្បូង(១០បូក៣) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានិងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃវេទិកាតំបន់អាស៊ានដែលនឹងបើកធ្វើនៅទីក្រុងហ្សាការតា រដ្ឋធានីប្រទេសឥណ្ឌូណេស៊ីពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកក្កដាខាងមុខ 

    លោក Wang Wenbin បានលើកឡើងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានិងកិច្ចប្រជុំពាក់ព័ន្ធគឺជាវេទិកាមួយសម្រាប់បង្កើនទំនុកចិត្តគ្នាទៅវិញទៅមកនិងជំរុញកិច្ចសហប្រតិបត្តិការ  ប្រទេសចិនរំពឹងទុកថា នឹងប្រមូលផ្តុំគំនិតឯកភាពរួមតាមរយៈកិច្ចប្រជុំលើកនេះដើម្បីត្រៀមលក្ខណៈនយោបាយនិងលទ្ធផលជាផ្លែផ្កាសម្រាប់កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាដែលជិតនឹងបើកធ្វើនៅខែកញ្ញា ឆ្នាំនេះ ក៏ដូចជាជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់