សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)របស់ប្រជាជនចិននៅខែមិថុនាបានរក្សាកម្រិតដូចគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ

CRI, July 12, 2023
Size:

រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យនៅថ្ងៃទី១០ខែកក្កដាឱ្យដឹងថា កាលពីខែមិថុនា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)របស់ប្រជាជនចិនបានប្តូរពីការកើនឡើង០,២ភាគរយនៅខែឧសភាទៅជារក្សាកម្រិតដូចគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ដែលធ្លាក់ចុះ០.២ភាគរយបើប្រៀបធៀបនឹងខែមុន  នៅឆមាសទីមួយឆ្នាំនេះ សន្ទស្សន៍ CPI គិតជាមធ្យមបានកើនឡើង០,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ 

ទិន្នន័យស្ថិតិបានបង្ហាញឱ្យដឹងថា នៅខែមិថុនា តម្លៃគ្រឿងឧបភោគបរិភោគបានកើនឡើង២,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ មានកំណើន១,៣ភាគរយបើប្រៀបធៀបនឹងខែឧសភា  កាលពីខែមិថុនា តម្លៃប្រភេទមិនមែនគ្រឿងឧបភោគបរិភោគបានប្តូរពីការរក្សាកម្រិតដូចគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅទៅជាការធ្លាក់ចុះ០,៦ភាគរយ  ចំណោមប្រភេទមិនមែនគ្រឿងឧបភោគបរិភោគ តម្លៃសេវាកម្មបានកើនឡើង០,៧ភាគរយ តម្លៃទំនិញប្រើប្រាស់ខាងឧស្សាហកម្មបានធ្លាក់ចុះ២,៧ភាគរយ ហើយចំនួនធ្លាក់ចុះបានកើន១ភាគរយ