ទីផ្សារអាស៊ានក្លាយទៅជាតំបន់ក្តៅសម្រាប់នាំចេញរថយន្តដើរដោយថាមពលស្អាតរបស់សហគ្រាសចិន

CRI, July 11, 2023
Size:

ស្របនឹងចំនួនផលិតនិងលក់ដូររថយន្តរបស់ប្រទេសចិនបានជាប់លំដាប់ថ្នាក់លេខ១លើពិភពលោកដោយនឹងនររយៈពេល១៤ឆ្នាំជាប់ ចំនួនផលិតនិងលក់ដូររថយន្តដើរដោយថាមពលស្អាតបានជាប់លំដាប់កំពូលពិភពលោករយៈពេល៨ឆ្នាំជាប់ ម៉ាករថយន្តដើរដោយថាមពលស្អាតរបស់ប្រទេសចិនដែលមានប្រភេទផលិតផលច្រើនសម្បូរ និងគុណភាពល្អ បានទទួលស្គាល់យ៉ាងទូលំទូលាយពីទីផ្សារ។ 

លោក Wang Weiming ប្រធាននាយកដ្ឋានទី១ផ្នែកឧស្សាហកម្មបរិក្ខារនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន បានថ្លែងក្នុងវេទិកាកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មរថយន្តដើរដោយថាមពលស្អាតចិន-អាស៊ានដែលបើកធ្វើកាលពីពេលថ្មីៗនេះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអាស៊ានបានពន្លឿនបរិវត្តកម្មនិងការអភិវឌ្ឍរថយន្តដើរដោយថាមពលអគ្គិសីន កិច្ចសហប្រតិបត្តិការលើវិស័យរថយន្តដើរដោយថាមពលស្អាតរវាងចិននិងអាស៊ានមានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន  សហគ្រាសរថយន្តដើរដោយថាមពលស្អាតរបស់ប្រទេសចិនដែលតំណាងដោយក្រុមហ៊ុនBYD ,ក្រុមហ៊ុន GWM ,ក្រុមហ៊ុន SGMW និងក្រមហ៊ុនGEELY បានចាប់ដំណើរការជាបន្តបន្ទាប់នូវរូបមន្តដែលស្របតាមស្ថានភាពជាក់ស្តែងក្នុងតំបន់ មានដូចជាការកសាងរោងចក្រក្នុងតំបន់ បញ្ជាទិញគ្រឿងបន្លាស់ក្នុងតំបន់  និងការលក់ដូរក្នុងតំបន់ បានចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរយ៉ាងស៊ីជម្រៅជានិរន្តរភាព៕