ក្រុមអ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គស្វែងយល់ពីក្រុងគុនមីង

lmcchina.org, July 10, 2023
Size:

សកម្មភាពយកបទសម្ភាសន៍ក្នុងក្រុងគុនមីងនៃខេត្តយូណានបានប្រារឰក្នុងចន្លោះពីថ្ងៃទី ២ ដល់ទី ៥ ខែកក្កដា ក្រោមប្រធានបទ“កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ”។ ក្រុមអ្នកសារព័ត៌មាននៃប្រទេសទន្លេឡានឆាង-មេគងបានទៅធ្វើទស្សនកិច្ច និងយកបទសម្ភាសន៍នៅសកលវិទ្យាល័យខេត្តយូណាន ទីភ្នាក់ងារកាសែតយូណាន ដេលី ផ្សារណានឈាំង ទីលានផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ ហ្វូយាន់ស៊ី និងមន្ទីរគ្រប់គ្រងរថភ្លើងក្រុងគុនមីង។

នៅក្នុងសកលវិទ្យាល័យខេត្តយូណានដែលទើបប្រារព្ធពិធីគម្រប់ខួប ១០០ ឆ្នាំនោះ មានផ្ការីកស្គុះស្គាយយ៉ាងស្រស់បំព្រង ដែលមានបរិស្ថានយ៉ាងស្រស់ស្អាត និងល្អប្រសើរ។ កាសែតយូណាន ដេលី បានទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកអានក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។ នំផ្កាស្រស់ កាហ្វេរបស់ឡាវ នំបញ្ចុកវៀតណាម បាយអង្ករដំណើរជាមួយស្វាយរបស់ប្រទេសថៃ និងអាហារឆ្ងាញ់ៗរបស់ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀត បានទទួលការស្រឡាញ់ចូលចិត្តពីប្រជាជនចិនដែលមកដើរលេងនៅផ្សារណានឈាំងក្នុងខណ្ឌអ៊ូហួក្រុងគុនមីង។ ទីលានផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ ហ្វូយាន់ស៊ី ជាកន្លែងផលិតអគ្គិសនីពីខ្យល់ធំជាងគេរបស់ប្រទេសចិន ដែលមានទេសភាពស្អាតអស្ចារ្យ។ ទេសភាព និងសមិទ្ធផលជាផ្លែផ្កាទាំងនោះ ព្រមទាំងផ្លូវរថភ្លើងល្បឿនលឿនដ៏ជឿនលឿនរបស់ចិន បានធ្វើឱ្យអ្នកសារព័ត៌មានដែលមកពីប្រទេសទន្លេឡានឆាង-មេគង្គទទួលការចាបអារម្មណ៍យ៉ាងខ្លាំង។


អ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គទស្សនាបន្ទប់ studio នៃមហាវិទ្យាល័យព័ត៌មាននៃសកលវិទ្យាល័យខេត្តយូណាន



អ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គធ្វើការផ្លាស់ប្តូរជាមួយនិស្សិតចិន



អ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គទស្សនាបណ្ណាល័យនៃសកលវិទ្យាល័យខេត្តយូណាន


អ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គទស្សនាសារមន្ទីរប្រវត្តិសាស្ត្រនៃទីភ្នាក់ងារកាសែតយូណាន ដេលី



អ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គថតរូបនៅទីលានផលិតអគ្គិសនីពីខ្យល់ ហ្វូយាន់ស៊ី



អ្នកសារព័ត៌មានប្រទេសទន្លេឡានឆាង-មេគង្គទស្សនាមន្ទីរគ្រប់គ្រងរថភ្លើងក្រុងគុនមីង