លោក Zhao Leji ប្រធានគណកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនផ្ញើសារអបអរសាទរជូនចំពោះលោក Wan Muhamad Noor Matha ប្រធានរដ្ឋសភានិងជាប្រធានសភាតំណាងរាស្រ្តប្រទេសថៃអាណត្តិថ្មី

CRI, July 10, 2023
Size:

កាលពីថ្ងៃទី៧ខែកក្កដា លោក Zhao Leji ប្រធានគណកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានផ្ញើសារជូនចំពោះលោក Wan Muhamad Noor Matha  ដើម្បីអបអរសាទរលោកទទួលមុខតំណែងជាប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្តប្រទេសថៃអាណត្តិថ្មី។

លោក  Zhao Leji បានលើកឡើងក្នុងសារអបអរសាទរថា ប្រទេសចិននិងថៃមានចំណងមិត្តភាពប្រពៃណីដ៏យូរអង្វែង មនោសញ្ចេតនាដ៏ពិសេសជា “ក្រុមគ្រួសារមួយ” រវាងប្រទេសទាំងពីរបានចាក់ឫសគល់យ៉ាងស៊ីជម្រៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនបានរក្សាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមេត្រីភាពក្នុងរយៈពេលវែងជាមួយរដ្ឋសភាថៃ ដែលបានដើរតួនាទីដ៏វិជ្ជមានក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសពីរ  ខ្ញុំរីករាយរួមជាមួយលោកដើម្បីអនុវត្តឱ្យបានល្អនូវសមិទ្ធផលដ៏សំខាន់នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅប្រទេសថៃក្នុងឆ្នាំ២០២២របស់លោក Xi Jinping   បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍រួមវាសនារវាងចិននិងថៃ៕