សិក្ខាសាលាអន្តរជាតិស្តីពី “ប្រទេសចិននិងពិភពលោក៖ ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ” បើកធ្វើនៅក្រុងប៉េកាំង

CRI, July 10, 2023
Size:

ថ្ងៃទី៥ខែកក្កដា សិក្ខាសាលាអន្តរជាតិស្តីពី “ប្រទេសចិននិងពិភពលោក៖ ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ” បានបើកធ្វើនៅក្រុងប៉េកាំង លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិបានថ្លែងថា ការដោះស្រាយបញ្ហាលំបាកនៃការអភិវឌ្ឍរបស់ពិភពលោកនាពេលបច្ចុប្បន្ន គួរតែប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងគ្រប់ភាគីនៃសហគមន៍អន្តរជាតិ រួមគ្នាជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ពួតដៃគ្នាស្វែងរកផ្លូវធ្វើទំនើបកម្ម។ រំពឹងថាសិក្ខាសាលាលើកនេះនឹងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវិជ្ជាឯកទេសនិងធនាគារគំនិត ជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក បង្កើនការយល់ដឹងពីគ្នានិងមិត្តភាពរវាងប្រជាជន រួមគ្នាជំរុញឱ្យការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិបោះជំហានថ្មីទៅមុខ៕