ក្រសួងការបរទេសចិនថ្លែងថា គំនិតផ្តួចផ្តើមសន្តិសុខសកលគឺបម្រើដល់ផលប្រយោជន៍របស់ប្រជាជនទូទាំងពិភពលោក និងគាំពារភាពសុខសាន្តរបស់ប្រជាជនទូទាំងពិភពលោក

CRI, July 7, 2023
Size:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៤ ខែកក្កដាថា គំនិតផ្តួចផ្តើមសន្តិសុខសកលគឺជាផលិតផលសាធារណៈអន្តរជាតិដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាជននៅទូទាំងពិភពលោក និងគាំពារភាពសុខសាន្តរបស់ប្រជាជនទូទាំងពិភពលោក។

លោកស្រី Mao Ning បានបន្តថ្លែងថា គំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន បានឆ្លើយតបយ៉ាងសកម្មចំពោះកង្វល់ផ្នែកសន្តិសុខដ៏លេចធ្លោរបស់សហគមន៍អន្តរជាតិ ជាពិសេសគឺសកម្មភាពការទូតមួយចំនួនរបស់ប្រទេសចិននាពេលថ្មីៗនេះ ដូចជាការជុំវិញដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ការជំរុញការផ្សះផ្សាគ្នារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ជាដើម ។ ប្រការទាំងនេះបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំដែលមានការខិតខំប្រឹងប្រែងនិងសកម្មក្នុងការដោះស្រាយបញ្ហាស្តីពីអភិបាលកិច្ចសន្តិសុខជាសកល ព្រមនិងបង្ហាញពីតួនាទីដ៏សំខាន់នៃគំនិតផ្តួចផ្តើមសន្តិសុខសកលក្នុងការជំរុញដំណោះស្រាយបញ្ហាសន្តិសុខអន្តរជាតិ៕