លោក Xi Jinping ប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំលើកទី២៣នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ

CRI, July 5, 2023
Size:

      លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំលើកទី២៣នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំងកាលពីរសៀលថ្ងៃទី៤ខែកក្កដា។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍ពិភពលោកមានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង សង្គមមនុស្សជាតិបានប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះគឺជាចរន្តយុគសម័យដែលមិនអាចរារាំងបានទេ។

      យើងគួរតែបង្កើនការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ឱ្យតភ្ជាប់ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្តាប្រទេសនានានិងគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ធ្វើឱ្យស៊ីជម្រៅនូវសេរីភាពនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធនៃច្រក ការដឹកជញ្ជូនតាមច្រកអន្តរជាតិក្នុងតំបន់ ធានាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់  ឆ្នាំនេះគឺជាខួប១០ឆ្នាំដែលខ្ញុំលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិននឹងបើកធ្វើវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ ស្វាគមន៍ភាគីនានាចូលរួមសកម្មភាពនៃវេទិកា ដើម្បីរួមគ្នាត្រួសត្រាយផ្លូវសុភមង្គលដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោកឱ្យបានកាន់តែទូលំទូលាយ និងកាន់តែវែងឆ្ងាយ៕