ការផលិតរថយន្តថាមពលស្អាតរបស់ប្រទេសចិនមានចំនួនដល់ទៅ ២០ លានគ្រឿង

CRI, July 5, 2023
Size:

នៅថ្ងៃទី ៣ខែកក្កដា ពិធីបញ្ចេញរថយន្តថាមពលស្អាតប្រទេសចិនគ្រឿងទី ២០លានបានប្រារព្ធឡើងនៅទីក្រុងក្វាងចូវប្រទេសចិន។

លោក Xin Guobin អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងសុន្ទរកថានៅក្នុងពិធីនេះថា រថយន្តថាមពលស្អាតគឺជាទិសដៅសំខាន់នៃការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធនិងការអភិវឌ្ឍបៃតងនៃឧស្សាហកម្មរថយន្តសកល ហើយក៏ជាជម្រើសជាយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មរថយន្តរបស់ប្រទេសចិនផងដែរ ។

 យោងតាមស្ថិតិនៃសមាគមឧស្សាហកម្មផលិតរថយន្តចិនឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៣នេះ ការផលិតនិងលក់ដូររថយន្តថាមពលស្អាតនៃប្រទេសចិនបានសម្រេចចំនួន ៣លាន ៥ពាន់គ្រឿងនិង ២លាន ៩សែន៤ម៉ឺនគ្រឿងដោយឡែកពីគ្នា ដែលបានកើនឡើង ៤៥និង ៤៦8%រៀងៗគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ អត្រាលក់ដូររថយន្តថាមពលស្អាតបានឈានដល់ ២៧នៃចំនួនលក់ដូរសរុបនៃរថយន្តថ្មី ។