ក្រុមហ៊ុន GAC AION ខិតខំជំរុញការធ្វើសមាហរណកម្មឧស្សាហកម្មផលិតរថយន្តថាមពលថ្មីក្នុងតំបន់ទន្លេឡានឆាង-មេគង្គ

lmcchina.org, July 4, 2023
Size:

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ភ្ញៀវដែលចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយទន្លេឡានឆាង-មេគង្គឆ្នាំ ២០២៣ បានអញ្ជើញទៅទស្សនាក្រុមហ៊ុន GAC AION


កាលពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ២ ខែកក្កដា គណៈប្រតិភូពាណិជ្ជកម្មខេត្តក្វាងតុងបានធ្វើការផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានពាណិជ្ជកម្មប្រទេសអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការកសាង“ខ្សែក្រវាត់ និងផ្លូវ”។ នៅថ្ងៃទី ២៨ ខែមិថុនា គណៈប្រតិភូពាណិជ្ជកម្មចិន(ក្វាងតុង)-ថៃបានធ្វើដំណើរទៅដល់ក្រុងបាងកកប្រទេសថៃ ក្នុងនោះមានក្រុមហ៊ុនផលិតរថយន្តតែមួយដែលបានចូលរួមពិធីចុះកិច្ចព្រមព្រៀង គឺក្រុមហ៊ុន GAC AION


ប៉ុន្មានឆ្នាំកន្លងទៅនោះ ឧស្សាហកម្មផលិតរថយន្តថាមពលថ្មីរបស់ប្រទេសចិនបានទទួលការរីកចម្រើនយ៉ាងឆាប់រហ័ស។ សព្វថ្ងៃ ឧស្សាហកម្មផលិតរថយន្តថាមពលថ្មីរបស់ប្រទេសថៃកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ចំណែកប្រទេសចិនមានទីផ្សាររថយន្តថាមពលថ្មីធំជាងគេ និងមានបច្ចេកទេសថាមពលថ្មីជឿនលឿនបំផុតលើពិភពលោក។ ពេលនេះ ក្រុមហ៊ុនផលិតរថយន្តថាមពលថ្មីរបស់ប្រទេសចិនគ្រោងចូលធ្វើអាជីវកម្មក្នុងទីផ្សារប្រទេសថៃ ហើយក្រុមហ៊ុន GAC AION នឹងចាត់ទុកសាខាក្រុមហ៊ុនប្រចាំប្រទេសថៃជាទីស្នាក់ការកណ្តាលក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការនាំចេញរថយន្តទៅបរទេស សាងសង់រោងចក្រនៅក្រៅប្រទេស និងធ្វើការអភិវឌ្ឍន៍តាមតំបន់ ដើម្បីបង្កើនការវិនិយោគក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ជំរុញការបើកចំហដោយកម្រិតខ្ពស់របស់ប្រទេសចិន និងខិតខំយ៉ាងសកម្មដើម្បីជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។