ក្រុមហ៊ុនបណ្តាញបញ្ជូនអគ្គិសនីភាគខាងត្បូងប្រទេសចិនជំរុញកិច្ចសហប្រតិបត្តិការថាមពលអគ្គិសនីក្នុងតំបន់ទន្លេឡានឆាង-មេគង្គ

lmcchina.org, July 3, 2023
Size:

នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ គណៈប្រតិភូសារព័ត៌មានដែលមានការចូលរួមពីស្ថាប័នរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ បានចូលទៅយកបទសម្ភាសន៍ក្នុងក្រុមហ៊ុនបណ្តាញបញ្ជូនអគ្គិសនីភាគខាងត្បូងប្រទេសចិន។


តំបន់អាជីវកម្មរបស់ក្រុមហ៊ុនបណ្តាញបញ្ជូនអគ្គិសនីភាគខាងត្បូងប្រទេសចិនស្ថិតនៅជាប់នឹងតំបន់ហុងកុង និងម៉ាកាវ ហើយបានតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនីជាមួយប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ាជាដើម។ ជារៀងរហូតមក ក្រុមហ៊ុនបានខិតខំយ៉ាងសកម្មដើម្បីចូលរួមការស្ថាបនា“ខ្សែក្រវាត់ និងផ្លូវ”ដោយមានគុណភាពខ្ពស់ ជំរុញការអនុវត្តគម្រោងតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនីជាមួយប្រទេសជិតខាង និងគម្រោងផ្គត់ផ្គង់អគ្គិសនីដល់ផ្លូវរថភ្លើងចិន-ឡាវជាដើម បន្តកែលម្អប្រតិបត្តិការគម្រោងផលិតអគ្គិសនី Vinh Tan ប្រទេសវៀតណាម និងវារីអគ្គិសនីទន្លេ Nam Tha ប្រទេសឡាវជាដើម ហើយបានម៉ៅវិស្វកម្មរួមនៃគម្រោងសាងសង់បណ្តាញបញ្ជូនអគ្គិសនីភាគខាងត្បូងប្រទេសឡាវដែលមានកម្លាំង ២៣០KV ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថាមពលអគ្គិសនីក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។


លោកស្រី ចាវ ម៉េងយ៉ាន បុគ្គិលិកការងារជាជនជាតិឡាវរបស់ក្រុមហ៊ុនបណ្តាញបញ្ជូនអគ្គិសនីភាគខាងត្បូងប្រទេសចិន បានបញ្ជាក់ថា គាំពារប្រព័ន្ធអេកូឡូស៊ី ចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ ផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះ។ ជំរុញការកសាង“ខ្សែក្រវាត់ និងផ្លូវ កែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ផ្លូវរថភ្លើងចិន-ឡាវនេះគឺជាគំរូដ៏ល្អមួយ។ គម្រោងផ្គត់ផ្គង់អគ្គិសនីដល់ផ្លូវរថភ្លើងចិន-ឡាវនេះបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ដោយបៃតងរបស់ប្រទេសឡាវ។