លោកWang Yiបានជួបសន្ទនាជាមួយលោកស្រីAmina Mohammedអគ្គលេខាធិកា ររងនៃអង្គការសហប្រជាជាតិ

CRI, July 3, 2023
Size:

ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៣លោកWang Yiសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តនិងជាប្រធានការិយាល័យកិច្ចការបរទេសរបស់មជ្ឈិមចិនបានជួបសន្ទនាជាមួយលោកស្រីAmina Mohammedអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនៅទីក្រុងប៉េកាំង។

លោកបានថ្លែងថាក្នុងនាមជាស្ថាបនិកមួយនៃអង្គការសហប្រជាជាតិប្រទេសចិនគាំទ្រជានិច្ចនូវកិច្ចការរបស់អង្គការសហប្រជាជាតិ។ប្រទេសចិនជាអ្នកកសាងសន្តិភាពសកលជាអ្នករួមវិភាគទានក្នុងវឌ្ឍនភាពសកលនិងជាអ្នករក្សាសណ្តាក់ធ្នាប់អន្តរជាតិជាប់រហូតមក។ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់នូវតួនាទីជាស្នួលរបស់អង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិអំពាវនាវយ៉ាងខ្លាំងក្លានិងអនុវត្តដ៏ប្រាកដប្រជានូវពហុភាគីនិយមគាំពារក្រមច្បាប់ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលចាត់ទុកគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិជាមូលដ្ឋានគ្រឹះ។

ជាការឆ្លើយតបលោកស្រីAmina Mohammedបានថ្លែងថាសូមថ្លែងអំណរគុណចំពោះភាគីចិនដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចការអង្គការសហប្រជាជាតិក្នុងក្នុងរយៈពេលកន្លងមក។ភាគីទាំងពីរអង្គការសហប្រជាជាតិនិងចិនបានធ្វើកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅក្នុងវិស័យការគាំពារសន្តិភាពនិងការជំរុញវឌ្ឍនភាពជាដើម។អង្គការសហប្រជាជាតិសូមកោតសរសើរព្រមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនិងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាដើមដែលលើកឡើងដោយភាគីចិន៕