សកម្មភាពរួមគ្នាយាមល្បាតនិងអនុវត្តច្បាបតាមដងទន្លេមេគង្គ់រវាងចិនឡាវ មីយ៉ាន់ម៉ានិងថៃលើកទី១៣០បានចាប់ដំណើរការ

CRI, June 30, 2023
Size:

តាមដំណឹងរបស់ការិយល័យសារព័ត៌មាននៃមន្ទីរសន្តិសុខសាធារណៈខេត្តYunnanប្រទេសចិនបានឱ្យដឹងថា ព្រឹកថ្ងៃទី២៨មិថុនាឆ្នាំ២០២៣ កប៉ាល់ចិនមួយគ្រឿងនិងកប៉ាល់មីយ៉ាន់ម៉ា២គ្រឿងសម្រាប់អនុវត្តច្បាប់បានចេញដំណើរពីកំពង់ផែJinghaក្រុងXishuangbannaខេត្តYunnan។ នេះគឺមានន័យថាសកម្មភាពយាមល្បាតរួមគ្នានិងអនុវត្តច្បាប់តាមដងទន្លេមេគង្គរវាងចិន ឡាវ មីយ៉ាន់ម៉ា និងថៃលើកទី១៣០បានចាប់ដំណើរការជាផ្លូវការ។ សកម្មភាពលើកនេះបានដឹកនាំរួមដោយមេបញ្ជាការ៤ភាគីគឺចិនឡាវមីយ៉ាន់ម៉ានិងថៃហើយនឹងធ្វើដំណើរតាមដងទន្លេមេគង្គធ្វើការឃោសនាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនក្រោមប្រធានបទ«ជីវិតមានព័ណ៍បៃតងគឺជីវិតដែលគ្មានគ្រឿងញៀន»របស់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣៦៕