លោកLiQiangអញ្ជើញចូលរួមក្នុងវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ២០២៣ ព្រមនិងថ្លែងសុន្ទរកថា

CRI, June 29, 2023
Size:

ព្រឹកថ្ងៃទី២៧ ខែមិថុនា លោកLiQiangនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ២០២៣នៅក្រុងTianjin ព្រមនិងថ្លែងសុន្ទរកថា។

លោកLiQiangបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ការរីករាលដាលនៃជំងឺកូវីដ១៩និងស្ថានការណ៍ប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំបានត្រួតលើគ្នា ដែលធ្វើឱ្យពិភពលោករបស់យើងមានការប្រែប្រួលយ៉ាងខ្លាំង។យើងគួរតែយកចិត្តទុកដាក់កាន់តែច្រើនដល់ការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរ ជំរុញឱ្យប្រទេសខុសគ្នា ប្រជាជាតិខុសគ្នានិងអរិយធម៌ខុសគ្នាមានការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ ដើម្បីបង្កើនកិច្ចសន្ទនា បំពេញការខ្វែងគំនិតនិងបង្កើនមតិឯកភាពរួម។ក្រោមការដឹកនាំនៃទស្សនៈកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិរបស់លោកXiJinping យើងគួរតែរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ខិតខំកសាងពិភពលោកឱ្យកាន់តែល្អបវរ។

លោកLiQiangបន្តទៀតថា ១០ឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសចិនជាប្រភពកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកដោយស្ថិរភាព។នៅក្នុងរយៈពេលកាន់តែយូរអង្វែងខាងមុខ ប្រទេសចិននឹងបន្តផ្តល់កម្លាំងចលករយ៉ាងខ្លាំងសម្រាប់ការស្តារឡើងវិញនិងកំណើនឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕