លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោកPham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

CRI, June 29, 2023
Size:

ព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៣ នៅសាលសភាប្រជាជនចិនលោកLi Qiangនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោកPham Minh Chinhនាយករដ្ឋមន្ត្រីវៀតណាមដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

លោកLi Qiangបានថ្លែងថា ឆ្នាំនេះជាគម្រប់១៥ឆ្នាំដែលប្រទេសចិននិងប្រទេសវៀតណាមបង្កើតឡើងនូវទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ភាគីចិនរីករាយរួមជាមួយវៀតណាមតភ្ជាប់នូវយុទ្ធសាស្ត្រជាមួយវៀតណាមដើម្បីចាត់ទុកការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដោយមានគុណភាពខ្ពស់ជាចំណុចស្នួល សម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការអនុវត្តច្បាប់ដើម្បីការពារសន្តិសុខ បណ្តាក់វិនិយោគទុនខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងវិទ្យាសាស្ត្រ អប់រំ វប្បធម៌និងសុខាភិបាលជាដើម។ភាគីចិនរីករាយរួមជាមួយភាគីវៀតណាមប្រកាន់ខ្ជាប់នូវការសន្ទនានិងចរចាមកគ្រប់គ្រងការខ្វែងមតិ ជំរុញកិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែងលើផ្ទៃសមុទ្រ ពន្លឿនការចរចានៃគោលការណ៍ប្រតិបត្តិការសមុទ្រចិនខាងត្បូង ដើម្បីជៀសវាងចាត់សកម្មភាពដែលនឹងធ្វើឲ្យសភាពការណ៍កាន់តែស្មុគស្មាញនិងកាន់តែធ្ងន់ធ្ងរ។

 ជាការឆ្លើយតប លោកPham Minh Chinhបានថ្លែងថា ភាគីវៀតណាមគាំទ្រភាគីចិនក្រោមការណែនាំរបស់គំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោកប្រធានរដ្ឋចិនXi Jinpingក្នុងការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។វៀតណាមនិងចិនខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនឱ្យកាន់តែស៊ីជម្រៅ។ភាគីវៀតណាមប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ សកម្មគាំទ្រនិងចូលរួមការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនិងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល៕