ការចរចាជុំទី៣នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់៣.០បើកធ្វើនៅក្រុងKunmingខេត្តYunan

CRI, June 28, 2023
Size:

ថ្ងៃទី២៥ ខែមិថុនា ពិធីបើកកិច្ចការចរចាជុំទី៣នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់៣.០បានបើកធ្វើនៅក្រុងKunmingខេត្តYunan។ការចរចានឹងបើកធ្វើពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែមិថុនា មន្ត្រីប្រហែល៣៧០នាក់ដែលមកពីស្ថាប័នសមត្ថកិច្ចនៃប្រទេសចិននិងប្រទេស១០ក្នុងអាស៊ាននិងលេខាធិការដ្ឋានអាស៊ានបានអញ្ជើញចូលរួមក្នុងការចរចានេះ។

លោកWangShouwenអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ការកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់៣.០នឹងដំឡើងដោយគ្រប់ជ្រុងជ្រោយនូវកម្រិតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតងនិងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ជួយជំរុញឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំង២ ឆ្ពោះទៅរកដំណើរការសមាហរណកម្មនៃសេដ្ឋកិច្ចក្នុងតំបន់៕