ក្រុមហ៊ុនអាកាសចរណ៍យក្ស AirbusនិងBoing៖មានជំនឿជឿជាក់ចំពោះទីផ្សារ អាកាសចរណ៍ចិន

CRI, June 27, 2023
Size:

ពេលកន្លងទៅ ក្រុមការងាររបស់ពិព័រណ៍អាកាសចរណ៍និងអវកាសចរអន្តរជាតិចិនបានជួបសន្ទនាជាមួយសហគ្រាសផលិតកម្មអាកាសចរណ៍និងអវកាសចរអន្តរជាតិជាច្រើន ក្នុងនោះរួមមានក្រុមហ៊ុន Airbus និង Boing ជាដើម។ក្រុមហ៊ុនអាកាសចរណ៍យក្សទាំងនេះបានថ្លែងប្រកបដោយជំនឿជឿជាក់ចំពោះទីផ្សារប្រទេសចិនក្នុងវិស័យអាកាសចរណ៍ ហើយនឹងកាន់តែសកម្មចូលរួមពិព័រណ៍អាកាសចរណ៍និងអវកាសចរអន្តរជាតិរបស់ប្រទេសចិន។សហគ្រាសអាកាសចរណ៍របស់អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ សិង្ហបុរីនិងម៉ាឡេស៊ីជាដើមក៏ថ្លែងព្រមៗគ្នាថា មានការរំពឹងទុកយ៉ាងខ្លាំងចំពោះទីផ្សារអាកាសចរណ៍ប្រទេសចិនដែលនឹងជំរុញប្រភពឧស្សាហកម្មកាន់តែច្រើន ដើម្បីចូលរួមក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មអាកាសចរណ៍ចិន៕