អគ្គនាយកវេទិកាសេដ្ឋកិច្ចពិភពលោក៖ ពិភពលោកទាំងមូលមានការរំពឹងទុកខ្លាំងចំពោះការអភិវឌ្ឍនិងឱកាសរបស់ចិន

CRI, June 27, 2023
Size:

         ពេលថ្មីៗនេះ   លោក Børge Brende អគ្គនាយកវេទិកាសេដ្ឋកិច្ចពិភពលោកបានផ្តល់បទសម្ភាសន៍ពិសេសដល់ទីភ្នាក់ងារព័ត៌មានចិនស៊ឺនហួរដោយលោកបានលើកឡើងថា  វេទិកាDavos រដូវក្តៅជិតនឹងបើកធ្វើនៅក្រុងTianjin ប្រទេសចិន ដែលនឹងផ្តោតលើការបង្កើនពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការសកល ហើយ ពិភពលោកទាំងមូលមានការរំពឹងទុកខ្លាំងចំពោះការអភិវឌ្ឍនិងឱកាសរបស់ចិន។

        លោកបានប្រាប់ថា ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនមានសារៈសំខាន់ណាស់ចំពោះពិភពលោក។ ការស្ទង់មតិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញឱ្យឃើញថា ឥស្សរជនពាណិជ្ជកម្មសកលសុទ្ធតែមានក្តីរំពឹងទុកខ្លាំងចំពោះឱកាសក្នុងទីផ្សារចិនក្នុងយុគសម័យក្រោយផ្ទុះជំងឺឆ្លង។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ប្រទេសចិនបានក្លាយជាអ្នកឈានមុខក្នុងវិស័យបច្ចេកវិទ្យាទាំងរថភ្លើងល្បឿនលឿន ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យជាដើម ហើយសហគ្រាសចិនដែលទើបបង្កើតថ្មីក្នុងវិស័យទាំងនេះជាច្រើនបានក្លាយជាសហគ្រាសកំពូលនៃពិភពលោក។ ការស្វែងយល់ផែនទីអភិវឌ្ឍន៍នៅពេលអនាគតនៃសហគ្រាសចិនទាំងនេះក៏ជាខ្លឹមសារសំខាន់មួយដែលមជ្ឈដ្ឋានខាងក្រៅយកចិត្តទុកដាក់យ៉ាងខ្លាំង៕