សហគ្រាសបរទេសមានសុទិដ្ឋិនិយមចំពោះទីផ្សារចិន ដោយបន្តបង្កើនការវិនិយោគទុននិងពង្រីកផលិតភាពនៅប្រទេសចិន

CRI, June 26, 2023
Size:

ចាប់តាំងពីដើមឆ្នាំ២០២៣នេះមក ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនបានលេចចេញនិន្នាការងើបឡើងវិញ។ ទីផ្សារប្រទេសចិនបានបង្ហាញពីភាពធន់ខ្លាំងនិងកម្លាំងទាក់ទាញដ៏ធំជាបន្តបន្ទាប់។ សហគ្រាសបរទេសមានសុទិដ្ឋិនិយមចំពោះទីផ្សារចិន ដោយបន្តបង្កើនការវិនិយោគទុននិងពង្រីកផលិតភាពនៅប្រទេសចិន។

សូមបញ្ជាក់ថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ សហគ្រាសវិនិយោគទុនបរទេសដែលបង្កើតឡើងជាថ្មីនៅទូទាំងប្រទេសចិនមានចំនួន ១៨៥៣២ សហគ្រាស ដែលបានកើនឡើង ៣៨បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ ការប្រើប្រាស់ជាក់ស្តែងនូវទុនបរទេសនៃឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិនបានកើនឡើង ៣០%។ យោងតាមរបាយការណ៍ស្ទង់មតិនៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តជាតិចិនឱ្យដឹងថា សហគ្រាសទុនបរទេសដែលត្រូវបានសម្ភាសន៍មានចំនួន៩២%បានថ្លែងថា ឋានៈរបស់ប្រទេសចិនក្នុងការសម្រេចចិត្តលើការវិនិយោគជាសកលរបស់ពួកគេមិនដែលធ្លាក់ចុះនោះទេ។តំណាងមកពីមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសជាច្រើនបានសម្តែងទំនុកចិត្តយ៉ាងពេញលេញចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយនឹងបន្តអភិវឌ្ឍនៅទីផ្សារចិន។