មន្ត្រីរាជការស្ថាប័នផ្លូវរថភ្លើង ២០ រូបនៃប្រទេសទន្លេឡានឆាង-មេគង្គ ចូលរួមការបណ្តុះបណ្តាលនៅក្រុងគុនមីង

lmcchina.org, June 26, 2023
Size:

សព្វថ្ងៃ មន្ត្រីរាជការស្ថាប័នផ្លូវរថភ្លើង ២០ រូបដែលមកពីប្រទេសថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និងម៉ាឡេស៊ី កំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញដែលរៀបចំនៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវរថភ្លើងក្រុងគុនមីង។

វគ្គបណ្តុះបណ្តាលមន្ត្រីរាជការស្ថាប័នផ្លូវរថភ្លើងប្រទេសទន្លេឡានឆាង-មេគង្គនេះជាផ្នែកមួយនៃផែនការបណ្តុះបណ្តាល“ប្រមូលភាពឈ្លាសវៃនៅខេត្តយូណាន”ដែលរៀបចំដោយមន្ទីរបច្ចេកវិទ្យាខេត្តយូណាន ហើយនឹងរៀបចំរយៈពេល ២០ ថ្ងៃ រួមមានការធ្វើបទបង្ហាញជំនាញ ការផ្លាស់ប្តូរយោបល់ ការអនុវត្តជាក់ស្តែង និងការសិក្សានៅកន្លែងជាក់ស្តែងជាដើម។ ភាគីចិននឹងចែករំលែកជាមួយមន្ត្រីរាជការស្ថាប័នផ្លូវរថភ្លើង ២០ រូបដែលមកពីប្រទេសទាំង ៦ ដើម្បីផ្តល់នូវ“គម្រោងចិន”សម្រាប់ជំរុញការកសាងសហគមន៍វាសនារួមដែលផ្តល់អាទិភាពដល់បណ្តាញផ្លូវរថភ្លើង និងជំរុញឱ្យផ្លូវរថភ្លើងចិន“ដើរចេញទៅក្រៅ”។

នេះគឺជាផ្នែកដ៏សំខាន់នៃផែនការ“ប្រមូលភាពឈ្លាសវៃនៅខេត្តយូណាន” ដើម្បីទាក់ទាញអ្នកសិក្សាស្រាវជ្រាវ និងអ្នកបច្ចេកទេសវ័យក្មេងនៃប្រទសអាស៊ីអាគ្នេយ៍មកធ្វើការសិក្សាស្រាវជ្រាវ បង្កើតមុខជំនួញ និងចូលរួមការបណ្តុះបណ្តាលនៅខែត្តយូណាន បង្កើនការផ្លាស់ប្តូរផ្នែកបច្ចេកទេស និងវប្បធម៌រវាងខេត្តយូណានជាមួយប្រទេសអាស៊ីអាគ្នេយ៍ បណ្តុះបណ្តាលធនធានមនុស្សជំនាញកាន់តែច្រើនសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ ជំរុញការតភ្ជាប់បេះដូងប្រជាជន លើកកម្ពស់សមត្ថភាពនវានុវត្តន៍លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញការអភិវឌ្ឍន៍រួមគ្នា។