តំណាងស្ថានទូតប្រទេសចិនប្រចាំកម្ពុជាចូលរួមពិធីសម្ពោធគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលរៀបចំដោយក្រសួងកិច្ចការនារីកម្ពុជា

lmcchina.org, June 25, 2023
Size:

នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ក្រសួងកិច្ចការនារីកម្ពុជាបានរៀបចំពិធីសម្ពោធគម្រោង“ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្សាំ និងភាពធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់”។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា ឯកឧត្តម ឆាង ជីន អគ្គទីប្រឹក្សានៃស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ។

ភាគីនានាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍនៃបណ្តាប្រទេសនានាក្នុងតំបន់ ហើយបានថ្លែងអំណរគុណចំពោះភាគិចិនដែលបានផ្តល់ការជួយឧបត្ថម្ភ និងការគាំទ្រជាច្រើន និងបានរំពឹងថាកិច្ចសហប្រតិបត្តិការកិច្ចការនារី និងវិស័យផ្សេងៗទៀតក្នុងតំបន់នឹងអាចទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន និងផ្តល់ផលប្រយេជន៍ជាក់ស្តែងដល់ប្រជាជននៃបណ្តាប្រទេសនានា។ មន្ត្រីរាជការ និងអ្នកជំនាញដែលមកពីប្រទេសកម្ពុជា ចិន ថៃ និងឡាវបានធ្វើការផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅអំពីការអនុវត្តគម្រោងនៅជំហានបន្ទាប់។