អង្គការសហប្រជាជាតិអនុម័តលើកិច្ចព្រមព្រៀងមួយស្តីពីការការពារជីវចម្រុះនៃសមុទ្រសាធារណៈ

CRI, June 25, 2023
Size:

      ថ្ងៃទី ១៩ខែមិថុនា តាមម៉ោងក្នុងតំបន់ អង្គការសហប្រជាជាតិបានអនុម័តលើកិច្ចព្រមព្រៀងមួយនៅក្រុងញូវយ៉ក ដើម្បីការពារនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវជីវចម្រុះនៃមហាសមុទ្រដែលស្ថិតនៅតំបន់ក្រៅពីក្របខ័ណ្ឌគ្រប់គ្រងរបស់បណ្តាប្រទេសនានា។ លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ការអនុម័តលើកិច្ចព្រមព្រៀងនេះបានបង្ហាញឱ្យឃើញនូវកម្លាំងនៃពហុភាគីនិយម។

      កិច្ចព្រមព្រៀងនេះធ្វើឡើងលើមូលដ្ឋាននៃ«អនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ» ដែលបានផ្តល់នូវក្របខ័ណ្ឌដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរស្ថាប័នរវាងប្រទេសនិងភាគីពាក់ព័ន្ធផលប្រយោជន៍ផេ្សងទៀត ដើម្បីជំរុញការអភិវឌ្ឍជានិរន្តរភាពនៃមហាសមុទ្រព្រមនិងប្រភពធនធាននៃមហាសមុទ្រ ក៏ដូចជាដោះស្រាយកម្លាំងសម្ពាធពីច្រើនវិស័យដែលមហាសមុទ្របាននិងកំពុងប្រឈមមុខ។ អង្គការសហប្រជាជាតិបានសម្គាល់ឃើញថា ការអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា នឹងរួមចំណែកដ៏សំខាន់ដល់ការសម្រេចបាននូវគោលដៅនិងភារកិច្ចពាក់ព័ន្ធនឹងមហាសមុទ្រដែលមានចែងក្នុងរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០និង"ក្របខ័ណ្ឌអំពីជីវចម្រុះសកលក្រុងគុនមីង-ម៉ុងរ៉េអាល់៕