វេទិកាហ្សាកាតាស្តីពីទំនាក់ទំនងអាស៊ាននិងប្រទេសចិនបានរៀបចំធ្វើសកម្មភាពដើម្បីរំលឹកការដែលប្រទេសចិនចូលរួម«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរនៃអាស៊ីអាគ្នេយ៍»គម្រប់២០ឆ្នាំលោកQin Gangរដ្ឋមន្ត្រីការបរទេសចិនបានផ្ញើ លិខិតអបអរសាទរចំពោះការនេះ

CRI, June 25, 2023
Size:

តាមដំណឹងផ្សាយពីវេបស័យក្រសួងការបរទេសចិនបានឲ្យដឹងថា ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៣លោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះវេទិកាហ្សាកាតាស្តីពីទំនាក់ទំនងរវាងអាស៊ាននិងប្រទេសចិន៖រំលឹកប្រទេសចិនចូលរួម«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពនៃអាស៊ីអាគ្នេយ៍»មានគម្រប់២០ឆ្នាំ

លោកបានថ្លែងថាថ្ងៃទី៨ខែតុលាឆ្នាំ២០០៣ប្រទេសបានចូលរួមជាផ្លូវការក្នុង«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពនៃអាស៊ីអាគ្នេយ៍»។ប្រទេសចិនជាប្រទេសទីមួយក្នុងចំណោមប្រទេសធំៗលើលោកដែលចូលរួមសន្ធសញ្ញានេះហើយក៏ជាប្រទេសទីមួយដែលបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានផងដែរ។ក្នុងអំឡុងពេល ២០ឆ្នាំកន្លងមកពិសេសក្នុងរយៈពេល ១០ឆ្នាំដែលលោកXi Jinpingប្រធានរដ្ឋចិនលើកឡើងនូវការកសាងសហគមន៍វាសនារួមចិន-អាស៊ានឲ្យបានកាន់តែជិតស្និទ្ធនាឆ្នាំ២០១៣មកកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ានបានក្លាយទៅជាគំរូដែលមានប្រកបដោយភាពរស់រវើកបំផុតនិងទទួលបានសមិទ្ធផលច្រើនបំផុតដែលបានជំរុញយ៉ាងខ្លាំងដល់សន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

លោកគូសបញ្ជាក់ថាភាគីចិនរីករាយរួមគ្នាមួយបណ្តាប្រទេសអាស៊ានធ្វើជាប្រទេសជិតខាងល្អដែលជួយជ្រោមជ្រែងគ្នាទៅវិញទៅមកមិត្តដ៏ល្អដែលគោរពគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមកនិងដៃគូល្អដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកដើម្បីរួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវររបស់ទ្វីបអាស៊ី៕