សមិទ្ធផលនៃគម្រោងគំរូសម្រាប់គ្រប់គ្រងដោយចម្រុះនូវដៃទន្លេតូចៗតាមបណ្តោយទន្លេឡានឆាង-មេគង្គបានផ្ទេរនិងដាក់ឱ្យប្រើប្រាស់នៅកម្ពុជា

CRI, June 21, 2023
Size:

  ថ្ងៃទី១៨ខែមិថុនា តាមម៉ោងក្នុងតំបន់ ពិធីផ្ទេរសមិទ្ធផលភូមិច្រកឬស្សីនៃគម្រោងគំរូដំណាក់កាលទី៣សម្រាប់គ្រប់គ្រងដោយចម្រុះនូវដៃទន្លេតូចៗតាមបណ្តោយទន្លេឡានឆាង-មេគង្គបានបើកធ្វើនៅខេត្តកោះកុងប្រទេសកម្ពុជា។

      លោកស្រីZhaoHaiyan ទីប្រឹក្សាថ្នាក់កុងស៊ុលនៃស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា គម្រោងគំរូសម្រាប់គ្រប់គ្រងដោយចម្រុះនូវដៃទន្លេតូចៗតាមបណ្តោយទន្លេឡានឆាង-មេគង្គជាគំរូដ៏ជោគជ័យមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្នែកធនធានទឹករវាងចិននិងកម្ពុជា។ នៅឆ្នាំ២០២៣ ក្រោមការគាំទ្ររបស់រដ្ឋបាលតំបន់ បណ្ឌិត្យសភាវិទ្យាសាស្ត្រ Changjiangនិងក្រុមហ៊ុនវារីអគ្គិសនីតាតៃនឹងបន្តអនុវត្តគម្រោងគំរូ"ប្រតិបតិការទឹកស្អាតនិងការអភិវឌ្ឍបៃតង"  ដែលមានអំណោយផលដល់អ្នកភូមិនៅស្រុកថ្មបាំង៕