ទីផ្សារនៃការប្រើប្រាស់របស់ប្រទេសចិនបន្តងើបឡើងវិញ

CRI, June 20, 2023
Size:

ចាប់តាំងពីឈានចូលឆ្នាំនេះមក ប្រទេសចិនបានចាត់វិធានការមួយចំនួនសម្រាប់ពង្រីកតម្រូវការក្នុងស្រុក និងជំរុញការប្រើប្រាស់ជាបន្តបន្ទាប់។ យោងតាមទិន្នន័យថ្មីបំផុតរបស់ក្រសួងពាណិជ្ជកម្មចិនបង្ហាញឱ្យឃើញថា នៅក្នុងខែឧសភា ការលក់រាយសរុបនៃទំនិញប្រើប្រាស់សង្គមទូទាំងប្រទេសចិនបានកើនឡើងដល់ ៣,៧៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ១២,បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចាប់ពីខែមករាដល់ខែឧសភា ការលក់រាយសរុបនៃទំនិញប្រើប្រាស់សង្គមមានដល់ទៅ ១៨,៧៦ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៩,បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

នៅក្នុងខែឧសភា ការលក់រាយទំនិញទូទាំងប្រទេសចិនបានកើនឡើង ១០,បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ឯប្រាក់ចំណូលនៃការហូបចុកទូទាំងប្រទេសចិនបានកើនឡើង ៣៥,បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការលក់រាយតាមអ៊ីនធើណេតបានរក្សាកំណើនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៣នេះ ការលក់រាយទំនិញជាក់ស្តែងតាមអ៊ីនធើណេតទូទាំងប្រទេសចិនមានចំនួន ៤,៨១ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ១១,%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ការប្រើប្រាស់នៃទីក្រុងនិងជនបទបាននិងកំពុងស្តារឡើងវិញក្នុងពេលដំណាលគ្នា។ នៅក្នុងខែឧសភា ការលក់រាយនៃទំនិញប្រើប្រាស់ក្នុងទីក្រុងនិងជនបទបានកើនឡើង ១២,និង ១២,ដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សរុបមក ទីផ្សារនៃការប្រើប្រាស់របស់ប្រទេសចិនបន្តរក្សានិន្នាការងើបឡើងវិញ៕