ក្រសួងការបរទេសចិនបង្ហាញថា៖ នឹងរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់

CRI, June 16, 2023
Size:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៥ខែមិថុនាថា ឆ្នាំនេះជាខួបទី ១០ នៃការលើកឡើងរបស់លោកប្រធានរដ្ឋចិន Xi Jinping ស្តីពីការកសាងសហគមន៍រួមវាសនាចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ ។ ប្រទេសចិនមានឆន្ទៈក្នុងការបន្តធ្វើឱ្យស៊ីជម្រៅនូវគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" តភ្ជាប់ជាមួយ "ផែនការមេនៃការតភ្ជាប់នៃអាស៊ានឆ្នាំ ២០២៥ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះរវាងចិន-អាស៊ាន។

លោក Wang Wenbin បានថ្លែងថា នៅក្នុងខែមករា ឆ្នាំនេះ ផ្លូវល្បឿនលឿនភ្នំពេញ-កំពង់ផែព្រះសីហនុនៃប្រទេសកម្ពុជា បានដាក់ឱ្យប្រើប្រាស់ហើយយានយន្តមួយលានគ្រឿងបានធ្វើចរាចរណ៍ ចំណែកពេលវេលាធ្វើដំណើរត្រូវបានកាត់បន្ថយពីជាង៥ម៉ោង មកនៅត្រឹមតែក្នុង ២ ម៉ោង។

លោក Wang Wenbin បន្តថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ អាស៊ានបានបន្តរក្សាឋានៈរបស់ខ្លួនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន។ទំហំនៃការនាំចេញនាំចូលសរុបរបស់ភាគីទាំងពីរបានឡើងដល់ ២៥៩ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៩បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។