ពិព័រណ៍សៀវភៅអន្តរជាតិក្រុងប៉េកាំងលើកទី២៩ធ្វើឡើងនៅក្រុងប៉េកាំង

CRI, June 16, 2023
Size:

      ថ្ងៃទី១៥ខែមិថុនា ពិព័រណ៍សៀវភៅអន្តរជាតិក្រុងប៉េកាំងលើកទី២៩បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទជាតិក្រុងប៉េកាំង។

     ពិព័រណ៍លើកនេះស្ថិតក្រោមប្រធានបទ “ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកនៃអរិយធម៌ ” ប្រើសៀវភៅធ្វើជាស្ពានដើម្បីកសាងវេទិកានៃការផ្លាសប្តូរនិងកិច្ចសហប្រតិបត្តិការនៃការបោះពុម្ពផ្សាយក្នុងនិងក្រៅប្រទេសដែលឆ្លងកាត់ព្រំដែន ឆ្លងកាត់ពេលលេវានិងលំហ ឆ្លងកាត់អរិយធម៌ និងបានបង្ហាញយ៉ាងពេញលេញនូវសមិទ្ធផលនៃការបោះពុម្ពផ្សាយរយៈពេល១០ឆ្នាំក្នុងយុគសម័យថ្មីនិងបន្ទាប់ពីសមាជលើកទី២០របស់បក្សកុម្មុយនីស្តចិន ដែលបានជំរុញការផ្លាស់ប្តូរនិងកិច្ចសន្ទនារវាងអរិយធម៌ខុសៗគ្នា  

សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរីធ្វើជាប្រទេសជាភ្ញៀវកិត្តិយសក្នុងពិព័រណ៍លើកនេះ ពាណិជ្ជករជាង២៥០០ដែលមកពីប្រទេសនិងតំបន់ចំនួន៥៦បានចូលរួមពិព័រណ៍លើកនេះជាក់ស្តែងតាមអនឡាញ សៀវភៅដែលតាំងបង្ហាញក្នុងពិព័រណ៍មានជាង២សែនប្រភេទ៕