《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》(RCEP)ចូលជាធរមានជាផ្លូវការនៅប្រទេសហ្វីលីពីន

CRI, June 6, 2023
Size:

    ថ្ងៃទី  ខែមិថុនា កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)បានចូលជាធរមានជាផ្លូវការនៅប្រទេសហ្វីលីពីន  ប្រការនេះជាសញ្ញាកត់សម្គាល់ថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានដោយគ្រប់ជ្រុងជ្រោយនៅរដ្ឋសមាជិកចំនួន ១៥ ហើយតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកមួយនេះនឹងឈានចូលដំណាក់កាលថ្មីដែលទទួលបានការអនុវត្តដោយគ្រប់ជ្រុងជ្រោយ 

    លោក Alfredo Pascual រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីនបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់វិស័យពាណិជ្ជកម្មនិងការវិនិយោគ  លោករំពឹងទុកថា ការវិនិយោគរបស់ចិននឹងនាំមកនូវការអភិវឌ្ឍកាន់តែច្រើនដល់ហ្វីលីពីនដើម្បីធ្វើឱ្យភាគីទាំងពីរសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ