ក្រុមហ៊ុនអាកាសចរណ៍ LANMEI AIRLINES (CAMBODIA) ជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

lmcchina.org, June 6, 2023
Size:

នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ LANMEI AIRLINES (CAMBODIA) CO.,LTD និងសមាគមសណ្ឋាគារកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍអាកាសចរណ៍ និងសណ្ឋាគារកម្ពុជា ដើម្បីរួមចំណែកក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍នៃប្រទេសកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ LANMEI AIRLINES (CAMBODIA)  ជាក្រុមហ៊ុនរួមគ្នាបង្កើតដោយប្រទេសកម្ពុជា និងចិន ដែលបានបើកធ្វើអាជីវកម្មនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ ហើយបានជាប់លំដាប់លេខ ១ ក្នុងការដឹកអ្នកដំណើរ ដឹកជញ្ជូនទំនិញ និងអត្រាការប្រើប្រាស់យន្តហោះនៅប្រទេសកម្ពុជា។

ក្រោយពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ប្រព័ន្ធអនឡាញ“ពពកឡាធធុង”នឹងបន្ថែមនូវសេវាកម្មកក់បន្ទប់សណ្ឋាគារ ព្រមទាំងជំរុញការតភ្ជាប់រវាងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងសណ្ឋាគារ និងក្រុមហ៊ុនផ្គត់ផ្គង់ ដើម្បីផ្តល់ដល់សណ្ឋាគារធំៗនូវសម្ភារៈប្រើប្រាស់ដែលមានគុណភាពខ្ពស់។

តាមអនុស្សរណៈនេះ ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការអាស្រ័យលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច“ពពកឡានធុង” ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសណ្ឋាការ ក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់នៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះទេ សមាគមសណ្ឋាគារកម្ពុជានឹងរៀបចំកម្មវិធីផ្សព្វផ្សាយពីប្រព័ន្ធ“ពពកឡានធុង”នេះ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន និងជួយបង្កើតឡើងនូវប្រព័ន្ធផ្គត់ផ្គង់ដែលកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្លាំង។ ក្រៅពីនេះ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគ្នាលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ការទូតទាត់អនឡាញ សេវាកម្មឌីជីថល និងការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងសណ្ឋាគារជាដើម ដើម្បីសម្រេចនូវការចែករំលែកពីធនធានគ្រប់ប្រភេទ។