ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ សម្ពោធបើកនៅរាជធានី ភ្នំពេញ ប្រទេសកម្ពុជា

CRI, June 5, 2023
Size:

      យប់ថ្ងៃទី៣ ខែមិថុនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ សម្ពោធបើកនៅ ពហុកីឡាដ្ឋានជាតិមរតតេជោ នៃរាជធានី ភ្នំពេញ ប្រទេសកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចូលរួមពិធីបើកការប្រកួត 

      ថ្លែងក្នុងសុន្ទរកថា សម្តេច ហ៊ុនសែនបានលើកឡើងថា កម្ពុជាមានមោទនភាពដែលអាចរៀបចំធ្វើព្រឹតិ្តការណ៍ប្រកួតកីឡាលើកនេះ ការប្រកួតកីឡាលើកនេះបានផ្តល់ឳកាសបំផុសសក្តានុពលដល់កីឡាជនមានពិការភាព ។

      សូមបញ្ជាក់ថា មានកីឡាជនមានពិការភាពចំនួន១៤៥៣នាក់ នៃប្រទេសអាស៊ានទាំង១០និងប្រទេសទីម័រខាងកើត នឹងចូលរួមព្រឹតិ្តការណ៍លើកនេះ ហើយនឹងធ្វើការប្រកួតក្នុងវិញ្ញាសាអត្តពលកម្ម វាយសី អុកចត្រអន្តរជាតិ យូដូ និងលើកទម្ងន់ជាដើម ៕