កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២០ បើកធ្វើនៅប្រទេសសិង្ហបុរី

CRI, June 5, 2023
Size:

    នៅថ្ងៃទី  ខែមិថុនា កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២០ បានបើកធ្វើនៅប្រទេសសិង្ហបុរី  មន្ត្រីនិងបញ្ញវន្តចំនួនជិត ៦០០ រូបដែលមកពីប្រទេសចំនួនជាង ៤០ បានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាលើកនេះ ក្នុងនោះបូករួមទាំងតំណាងថ្នាក់រដ្ឋមន្រ្តីចំនួនជាង ៤០ រូបនិងមន្ត្រីការពារជាតិជាន់ខ្ពស់ចំនួនជាង ៣៥ រូប 

    លោក Li Shangfu សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានចូលរួមកិច្ចប្រជុំតាមការអញ្ជើញ ហើយនឹងថ្លែងសុន្ទរកថាអំពីប្រធានបទ"គំនិតផ្តួចផ្តើមអំពីសន្តិសុខថ្មីរបស់ចិន"  ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ លោក Li Shangfu ក៏នឹងជួបសន្ទនាជាមួយប្រធានគណៈប្រតិភូនៃប្រទេសពាក់ព័ន្ធផងដែរ 

    សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី  ខែមិថុនានេះ  ក្នុងអំឡុងពេលកិច្ចប្រជុំនេះ តំណាងដែលបានចូលរួមកិច្ចប្រជុំលើកនេះនឹងធ្វើការពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់