វេទិកាស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងការបោះពុម្ពផ្សាយចិន-អាស៊ានបានបើកធ្វើនៅក្រុងគូឡាឡាំពួរដ្ឋធានីប្រទេសម៉ាឡេស៊ី

CRI, May 31, 2023
Size:

កាលពីថ្ងៃទី២៧ខែឧសភា វេទិកាស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងការបោះពុម្ពផ្សាយចិន-អាស៊ានបានបើកធ្វើដោយជោគជ័យនៅក្រុងគូឡាឡាំពួរដ្ឋធានីប្រទេសម៉ាឡេស៊ី  វេទិកាលើកនេះជាខ្លឹមសារសំខាន់នៃសកម្មភាពរបស់ប្រទេសចិនដែលជាប្រទេសកិត្តិយសនៃពិព័រណ៍សៀវភៅអន្តរជាតិក្រុងគូឡាឡាំពួលើកទី៤០ ក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃមុខរបរបោះពុម្ពផ្សាយ” ក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរ រៀនសូត្រពីគ្នា បើកទូលាយនិងកិច្ចសហប្រតិបត្តិការខាងមុខរបរបោះពុម្ពផ្សាយរវាងចិននិងតំបន់អាស៊ាន 

វេទិកាលើកនេះបានរំលេចជាសំខាន់អំពីសភាពការណ៍នាពេលបច្ចុប្បន្ននិងទស្សនទាននៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃមុខរបរបោះពុម្ពផ្សាយរបស់ចិន អធិប្បាយអំពីនិន្នាការអភិវឌ្ឍន៍នៃការធ្វើឌីជីថលូបនីយកម្មបានផ្តល់កម្លាំងចលករដល់ផលិតកម្មវៃឆ្លាតនៃមុខរបរបោះពុម្ពផ្សាយរបស់ចិន ក៏ដូចជាបង្ហាញពីបំណងប្រាថ្នានិងជំនឿចិត្តស្តីពីការបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈការតភ្ជាប់វេទិកាដែលបើកទូលាយចំពោះអន្តរជាតិនៃមុខរបរបោះពុម្ពផ្សាយតំបន់ដីសណ្តទន្លេ Zhujiang របស់ចិន  តំណាងប្រទេសអាស៊ាននានាដែលចូលរួមវេទិកាបានលើកឡើងអំពីនិន្នាការអភិវឌ្ឍន៍និងលក្ខណៈពិសេសនៃមុខរបរបោះពុម្ពផ្សាយរបស់ប្រទេសខ្លួន ព្រមទាំងធ្វើការផ្លាស់ប្តូរនិងពិភាក្សាយ៉ាងស៊ីជម្រៅអំពីការស្វែងរកសក្តានុពលសហប្រតិបត្តិការនិងពង្រីកវិស័យសហប្រតិបត្តិការផងដែរ