វេទិកាកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអរិយធម៌ចិន-អាស៊ានធ្វើឡើងនៅទីក្រុងគូឡាឡាំពួ

CRI, May 31, 2023
Size:

នៅថ្ងៃទី ២៧ ខែឧសភា វេទិកាកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអរិយធម៌ចិន-អាស៊ានបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ។ ប្រធានបទនៃវេទិកាលើកនេះគឺ "កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអរិយធម៌ចិន-អាស៊ាន។ មនុស្សចំនួនជាង៣រយនាក់ រួមមានទាំងអ្នកទទួលខុសត្រូវនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  តំណាងក្រសួងអប់រំម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ាឡេស៊ី អ្នកនិពន្ធ អ្នកប្រាជ្ញនិងអ្នកបោះពុម្ពផ្សាយដ៏ល្បីឈ្មោះរបស់ម៉ាឡេស៊ី បានចូលរួមក្នុងវេទិកានេះ។

វេទិកានេះបានលើកឡើងថា ត្រូវអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមស្តីពីអរិយធម៌ពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកការបោះពុម្ពផ្សាយរវាងចិននិងអាស៊ាន ត្រូវគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក និងរួមគ្នាបង្កបរិយាកាសដ៏ល្អដែលអរិយធម៌នៃប្រទេសនានារួមរស់ជាមួយគ្នាដោយចុះសម្រុងគ្នា ប្រកាន់ខ្ជាប់នូវគំនិតនៃការបើកចំហនិងបរិយាប័ន្ន ហើយធ្វើឱ្យប្រសើរឡើងនិងមានប្រសិទ្ធភាពនូវយន្តការនៃការផ្លាស់ប្តូរនិងការសន្ទនាយូរអង្វែងផ្នែកអរិយាធម៌នៃប្រទេសនានា ក៏ដូចជាប្រកាន់ខ្ជាប់នូវគោលការណ៍ពិភាក្សាគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ក្នុងន័យរួមគ្នាបង្កើតវេទិកាកិច្ចសហប្រតិបត្តិការអន្តជាតិដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ដើម្បីជំរុញឱ្យប្រជាជននៃប្រទេសនានាស្វែងយល់ពីគ្នា ។