វេទិកាស្តីពីស្ត្រីច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានៃវេទិកាZhong Guancunឆ្នាំ២០២៣បានបើកធ្វើ

CRI, May 30, 2023
Size:

      ថ្ងៃទី២៨ខែឧសភា  វេទិកាស្តីពីស្ត្រីច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានៃវេទិកាZhong Guancunឆ្នាំ២០២៣បានបើកធ្វើនៅទីក្រុងប៉េកាំង។ លោកស្រីShen Yueyueអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងជាប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិនបានថ្លែងថា  លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានកត់សម្គាល់ថា  ការសម្រេចបាននូវភាពឯករាជ្យនិងភាពខ្លាំងក្លារបស់ខ្លួនផ្នែកបច្ចេកវិទ្យាខ្ពស់ គឺជាគន្លឹះសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។ សង្ឃឹមថា  ធនធានមនុស្សផ្នែកបច្ចេកវិទ្យាជាស្ត្រីភេទទាំងឡាយអាចសិក្សានិងអនុវត្តតាមស្មារតីក្នុងលិខិតអបអរសាទររបស់លោកXi Jinping ហើយទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាពិបាក   និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន  ចូលរួមក្នុងការជំនះឧបសគ្គ  ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បម្រើសង្គមនិងចែករំលែកអនាគតជាមួយគ្នា  ដើម្បីរួមចំណែករបស់អ្នកវិទ្យាសាស្ត្រស្ត្រី ក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ និងជំរុញការអភិវឌ្ឍជានិរន្តរភាពរបស់សកលលោក