៤ ខែដើមឆ្នាំ២០២៣ ប្រទេសចិនកៀរគរបានទុនវិនិយោគបរទេសកើនឡើង ២.២% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២២

CRI, May 25, 2023
Size:

      ថ្ងៃទី ១៧ ខែឧសភា ក្រសួងពាណិជ្ជកម្មចិនបានប្រកាសទិន្នន័យបង្ហាញថា ពីខែមករាដល់ខែមេសាឆ្នាំ ២០២៣ នៅទូទាំងប្រទេសចិនបានប្រើប្រាស់ជាក់ស្តែងនូវទុនបរទេសសរុប ៤៩.៩៤៦ ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង ២.២% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២២ ក្នុងចំណោមនោះ វិស័យផលិតកម្មបានប្រើប្រាស់ទុនបរទេស ១៣ ប៊ីពាន់លានយាន់ប្រាក់ចិន កើនឡើង ៤.១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២។

ឯវិស័យបច្ចេកវិទ្យាខ្ពស់បានប្រើប្រាស់ទុនបរទេសជាក់ស្តែងមានចំនួនកើនឡើង១២.៨%។ បើមើលពីប្រភពនៃការបណ្តាក់ទុន ការវិនិយោគរបស់បារាំង អង់គ្លេស ជប៉ុននិងកូរ៉េខាងត្បូងបានកើនឡើង ៥៦៧.៣% ៣២៣.៧% ៦៨.១% និង ៣០.៧%ដោយឡែកពីគ្នា៕