ការប្រកួតរត់ម៉ារ៉ាតុងអន្តរជាតិ តាលី នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២០២៣ ប្រារព្ធជាផ្លូវការ

lmcchina.org, May 22, 2023
Size:

នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ ការប្រកួតរត់ម៉ារ៉ាតុងអន្តរជាតិ តាលី នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២០២៣ លើកទី ១ បានប្រារឰនៅក្រុងតាលីនៃខេត្តយូណានប្រទេសចិន ក្រោមប្រធានបទ"រត់ដើម្បីស្នេហា"។ កីឡាករកីឡាការិនីដែលមកពីប្រទេសផ្សេងៗរត់ជាមួយគ្នាយ៉ាងសប្បាយរីករាយលើច្រករបៀងអេកូឡូស៊ីតាមមាត់បឹងអឺហៃនៅតំបន់ជើងភ្នំឆាងសាន។

ការប្រកួតនេះផ្តោតលើប្រធានបទ"រត់ដើម្បីស្នេហា ២០ ឧសភា" រួមមានការរត់ម៉ារ៉ាតុង(៤២,១៩៥ គ.ម) ការរត់ម៉ារ៉ាតុងពាក់កណ្តាល(២១,០៩៧៥ គ.ម) ការរត់ដោយក្តីស្រឡាញ់(៥,២ គ.ម) ការរត់ម៉ារ៉ាតុងស្នេហា ១៣១៤ (ម៉ារ៉ាតុង ម៉ារ៉ាតុងពាក់កណ្តាល និង ៥,២ គ.ម)។ ការប្រកួតលើកនេះបានទាក់ទាញកីឡាករកីឡាការិនីជាង ១២០០០ នាក់ ដែលមកពីប្រទេស និងតំបន់ចំនួន ១៣ រួមមានប្រទេសឡានឆាង-មេគង្គទាំង ៦ ប្រទេសកេនយ៉ា អាមេរិក បារាំង កាណាដា និងអូស្ត្រាលីជាដើម។

លោកស្រីអគ្គកុងស៊ុលប្រទេសថៃប្រចាំក្រុងគុនមីងបានថ្លែងថា ការប្រកួតរត់ម៉ារ៉ាតុងនេះធ្វើឱ្យយើងមានឱកាសស្វែងយល់ពីប្រវត្តិសាស្ត្រដ៏យូរលង់ និងវប្បធម៌ដ៏ក្រាស់ក្រែល ព្រមទាំងធនធានធម្មជាតិ និងសេដ្ឋកិច្ចលូតលាស់របស់ក្រុងតាលី ដោយបានផ្តួចផ្តើមឱ្យមានការរស់នៅប្រកបដោយពណ៌បៃតង ការគាំពារបរិស្ថាន និងសុខភាពល្អ ហើយរួមចំណែកក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពប្រចាំឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។ លោកស្រីជឿជាក់ថា ការប្រកួតនេះនឹងអាចក្លាយជាស្ពានដ៏សំខាន់មួយខ្សែសម្រាប់ជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើនទំនាក់ទំនងរវាងប្រជាជននៃបណ្តាប្រទេសនានាក្នុងតំបន់ឡានឆាង-មេគង្គ។