សន្ទស្សរ៍ច្នៃប្រឌិតថ្មីរបស់ចិនឈរនៅលំដាប់ទី ១១ លើពិភពលោកក្នុងឆ្នាំ២០២២

CRI, May 18, 2023
Size:

      ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទកាសែតនៅថ្ងៃទី១៥ខែឧសភា ដើម្បីធ្វើបទបង្ហាញអំពីការរៀបចំធ្វើវេទិកា Zhongguancun ឆ្នាំ២០២៣។

         គួរបញ្ជាក់ថា វេទិកា Zhongguancun ឆ្នាំនេះនឹងមានរៀបចំសកម្មភាពជាច្រើនដើម្បីបង្កើតជាពិធីដ៏ឱឡារិកនៃទីផ្សារពាណិជ្ជកម្មបច្ចេកវិទ្យាដែលលក់ដូរជាសកល   ក្នុងអំឡុងពេលបើកធ្វើវេទិកា សមិទ្ធផលបច្ចេកវិទ្យាខ្ពស់និងថ្មីចំនួនជាង ៧ពាន់នៃប្រទេសនិងតំបន់ចំនួន ៤០ នឹងចូលរួមស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការ។

       លោកWuZhaohui  អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានលើកឡើងថា  នៅឆ្នាំ២០២២  សន្ទស្សរ៍ច្នៃប្រឌិតថ្មីរបស់ចិនឈរនៅលំដាប់ទី ១១ លើពិភពលោក ប្រទេសចិនបានចូលក្នុងក្រុមប្រទេសច្នៃប្រឌិតថ្មី។ រយៈពេល ១០ ឆ្នាំកន្លងមក សមត្ថភាពខាងបច្ចេកវិទ្យារបស់ចិនបានកើនឡើងយ៉ាងឆាប់រហ័ស ដែលបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីសមស្របនឹងតម្រូវការចំពោះជីវភាពរស់នៅកាន់តែល្អបវររបស់ប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ  បច្ចេកវិទ្យារបស់ចិនបានគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍក្នុងតំបន់ ប៉ុន្មានឆ្នាំចុងក្រោយនេះ   សន្ទស្សរ៍ជាច្រើននៃមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីអន្តរជាតិរបស់ចិនចំនួន  ពោលគឺ ប៉េកាំង សៀងហៃ និងមហាតំបន់ឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវបានកើនឡើងយ៉ាងច្រើន៕