រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”! កិច្ចសហប្រតិបត្តិការប្រាកដប្រជារវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់

CRI, May 18, 2023
Size:

ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែឧសភា កិច្ចប្រជុំកំពូលប្រទេសចិន-អាស៊ីកណ្តាលនឹងបើកធ្វើនៅក្រុងXi’anខេត្តShanxiប្រទេសចិន។បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការប្រាកដប្រជាលើគ្រប់វិស័យរវាងប្រទេសចិននិងប្រទេសអាស៊ីកណ្តាលមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ តំបន់អាស៊ីកណ្តាលបានក្លាយទៅជាតំបន់គំរូនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។

ថ្ងៃទី១៤ ខែឧសភា ជើងហោះហើរអន្តរជាតិពីក្រុងXi’anខេត្តShanxiទៅក្រុងអាសហ្គាបាត រដ្ឋធានីប្រទេសតួកមេនីស្ថានបានហោះហើរជាលើកដំបូង។ថ្ងៃទី១៨ ខែឧសភា ក្រុងXi’anនឹងដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិទៅក្រុងDushanbeរដ្ឋធានីប្រទេសតាជីគីស្ថាន។គិតរហូតដល់បច្ចុប្បន្ន ក្រុងXi’anក៏នឹងក្លាយទៅជាក្រុងតែមួយគត់ក្នុងប្រទេសចិនដែលមានជើងហោះហើរទៅប្រទេសទាំង៥នៅតំបន់អាស៊ីកណ្តាលមុនគេបង្អស់៕