ប្រទេសថៃរៀបចំការបោះឆ្នោតសភាជាន់ទាប

CRI, May 17, 2023
Size:

កាលពីថ្ងៃទី ១៤ ខែឧសភា ប្រទេសថៃបានរៀបចំការបោះឆ្នោតសភាជាន់ទាប ដែលមានអាសនៈចំនួន ៥០០ ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការនៅយប់ថ្ងៃដដែលនោះ។ នៅក្នុងការបោះឆ្នោតលើកនេះ បេក្ខជនឈរឈ្មោះចំនួន ៦៦៧៩ រូបមកពីគណបក្សនយោបាយចំនួន ៧០ នៅក្នុងប្រទេសថៃបានប្រជែងយកអាសនៈនៃសភាជាន់ទាប។ ការបោះឆ្នោតត្រូវបានធ្វើឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច តាមម៉ោងក្នុងតំបន់ មានមណ្ឌលបោះឆ្នោតជាង ៩ ម៉ឺនទីតាំងនៅទូទាំងប្រទេស៕