“ទិវវាផ្លែឈើឡានឆាង-មេគង្គ ពិព័រណ៍ប្រទេសថៃ” ប្រារឰនៅក្រុងគុនមីង

lmcchina.org, May 16, 2023
Size:

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ “ទិវវាផ្លែឈើឡានឆាង-មេគង្គ ពិព័រណ៍ប្រទេសថៃ”ដែលមានរយៈពេល ៣ ថ្ងៃនោះ បានប្រារឰនៅក្រុងគុនមីងនៃខេត្តយូណាន ដែលបានទាក់ទាញក្រុមហ៊ុនផ្លែឈើល្បីឈ្មោះចំនួន ២៨ មកចូលរួមពិព័រណ៍នេះ។ នៅថ្ងៃទី ១៣ ខែឧសភា អ្នកក្រុងគុនមីងដ៏ច្រើនសន្ធឹកសន្ធាប់មកទិញទុរេនក្នុងពិព័រណ៍ដែលរៀបចំនៅតាមផ្លូវណានភីងក្រុងគុនមីងនេះ។

មន្ត្រីដែលមកពីមន្ទីរពាណិជ្ជកម្មខេត្តយូណានបានណែនាំថា នៅត្រីមាសទី ១ នៃឆ្នាំនេះ ទំហំពាណិជ្ជកម្មផ្លែឈើរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គបានកើនឡើងដល់ទៅ ១៧៤៧ លានដុល្លារអាមេរិក ពីព្រោះមានផ្លែឈើកាន់តែច្រើនដូចជាទុរេន មៀន ក្រូចថ្លុង មង្ឈុត និងផ្លែដូងជាដើម ត្រូវបានដឹកជញ្ជូនពីប្រទេសទន្លេមេគង្គមកកាន់ប្រទេសចិនតាមរយៈផ្លូវរថភ្លើងចិន-ឡាវ។ លោក លី លៀ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអភិវឌ្ឍកសិកម្មផ្លែឈើយូណាន បានបញ្ជាក់ថា ផ្លូវរថភ្លើងចិន-ឡាវបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ការដឹកជញ្ជូនផ្លែឈើឱ្យចេញទៅក្រៅខេត្តយូណាន។