ការប្រកួតរត់ម៉ារ៉ាតុងអន្តរជាតិ តាលី នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២០២៣ ទាក់ទាញកីឡាករកីឡាការិនីនៃប្រទេសជាច្រើន

lmcchina.org, May 15, 2023
Size:

ការប្រកួតរត់ម៉ារ៉ាតុងអន្តរជាតិ តាលី នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២០២៣ នឹងប្រារឰនៅក្រុងតាលី មណ្ឌលស្វយ័តជនជាតិបៃ តាលី ខេត្តយូណានប្រទេសចិន នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣។ ការប្រកួតលើកនេះបានទាក់ទាញកីឡាករកីឡាការិនីដែលមកពីប្រទេស និងតំបន់ចំនួន ១៣ រួមមានប្រទេសឡានឆាង-មេគង្គទាំង ៦ ប្រទេសកេនយ៉ា អាមេរិក បារាំង កាណាដា និងអូស្ត្រាលីជាដើម។

គោលបំណងសំខាន់នៃការប្រកួតនេះគឺ ជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ពង្រឹងចំណងមិត្តភាពរវាងប្រទេសឡានឆាង-មេគង្គ ប្រមូលផ្តុំនូវធនធានគ្រប់ប្រភេទ និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតថ្មី ព្រមទាំងជំរុញការធ្វើសមាហរណកម្មរវាងកីឡា និងទេសចរណ៍។

ការប្រកួតនេះរួមមានការរត់ម៉ារ៉ាតុង(៤២,១៩៥ គ.ម) ការរត់ម៉ារ៉ាតុងពាក់កណ្តាល(២១,០៩៧៥ គ.ម) ការរត់ដោយក្តីស្រឡាញ់(៥,២ គ.ម) ការរត់ម៉ារ៉ាតុងស្នេហា ១៣១៤ (ម៉ារ៉ាតុង ម៉ារ៉ាតុងពាក់កណ្តាល និង ៥,២ គ.ម)។ គួរបញ្ជាក់ថា កីឡាករកីឡាការិនីចំនួន ១៣៦២៨ នាក់បានចុះឈ្មោះចូលរួមក្នុងការប្រកួតនេះ ក្នុងនោះ ការរត់ម៉ារ៉ាតុងមាន ២០០០ នាក់ ការរត់ម៉ារ៉ាតុងពាក់កណ្តាលមាន ៤០០០ នាក់ ការរត់ដោយក្តីស្រឡាញ់មាន ៥០០០ នាក់ ហើយការរត់ម៉ារ៉ាតុងស្នេហាមាន ២៦២៨ នាក់។ ការប្រកួតនេះត្រូវបានដាក់បញ្ចូលនូវធាតុផ្សំផ្នែកវប្បធម៌របស់ប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ហើយបានដាក់បង្ហាញនូវផលិតផលពិសេសរបស់ប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតជាវេទិកាផ្លាស់ប្តូរគ្នាតាមរយៈការរៀបចំ និងចូលរួមព្រឹត្តិការណ៍កីឡា។