រដ្ឋបាលជាតិអន្តោប្រវេស៍ចិនប្រកាសថា ចាប់ពីថ្ងៃទី១៥ខែឧសភានេះតទៅ នឹងដំណើរការឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវការចេញចូលដែនរហ័ស

CRI, May 15, 2023
Size:

      ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់ការចេញចូលដែននៃជនជាតិចិននិងបរទេស  និងជំរុញការបើកចំហចំពោះក្រៅប្រទេស ចាប់ពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៣នេះតទៅ  រដ្ឋបាលជាតិអន្តោប្រវេស៍ចិននឹងកែសម្រួលវិធានការគ្រប់គ្រងការចេញចូលដែនថែមមួយកម្រិតទៀតដូចខាងក្រោម 

ទី១  ដំណើរការឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវការអនុវត្តការផ្តល់ទិដ្ឋាការទេសចរណ៍នៅទូទាំងប្រទេសចិនដល់ពលរដ្ឋចិនដីគោកដែលមានបំណងទៅធ្វើទេសចរណ៍ទៅហុងកុងនិងម៉ាកាវជាក្រុម។

ទី២  អនុវត្តការផ្តល់ប័ណ្ណនៅទូទាំងប្រទេសចិនដល់ពលរដ្ឋចិនដីគោកដែលមានបំណងទៅសួរសុខទុក្ខសាច់ញាតិ  ធ្វើការ ឬសិក្សានៅតំបន់ហុងកុងនិងម៉ាកាវ។

ទី៣ កែសម្រួលរយៈពេលសុពលភាពនៃទិដ្ឋាការរបស់សិស្សចិនដីគោកដែលកំពុងសិក្សានៅម៉ាកាវ។

 ទី៤ ដំណើរការឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវការចេញចូលដែនរហ័ស៕