ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបន្តមានភាពនឹងនរនិងនិន្នាការល្អ ៤ខែដើមឆ្នាំនេះ

CRI, May 11, 2023
Size:

      អគ្គនាយកដ្ឋានគយចិនបានប្រកាសនៅថ្ងៃទី៩ខែឧសភាថា ៤ខែដើមឆ្នាំនេះ ការនាំចេញនាំចូលរបស់ចិនបានកើនឡើង៥.៨%បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបន្តមានភាពនឹងនរនិងនិន្នាការល្អថែមទៀត។

      តាមស្ថិតិរបស់គយបានឱ្យដឹងថា ៤ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ចិនមានចំនួន១៣.៣២ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៥.៨%បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ក្នុងនោះការនាំចេញមានចំនួន៧.៦៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១០.៦% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ឯការនាំចូលមានចំនួន៥.៦៥ទី្រលានយាន់ប្រាក់ចិន បានកើនឡើង០.០២%បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ 

      តាមទិន្នន័យស្ថិតិរបស់អគ្គនាយកដ្ឋានគយចិនបង្ហាញឱ្យដឹងថា ៤ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” មានចំនួន៤.៦១ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៦%បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២២  ជាមួយគ្នានេះដែរ អាស៊ានបានបន្តក្លាយជាដៃគូពាណិជ្ជកម្មធំទី១នៃប្រទេសចិន ទំហំនាំចេញនាំចូលរវាងប្រទេសចិនជាំមួយអាស៊ានមានចំនួន២.០៩ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៣.៩%បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២២